រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរសង្កាត់ស្ទឹងវែង និងភូមិ បានសហការជាមួយកម្លាំងប៉ុស្តិ៍ និងមន្រ្តីមន្ទីរសុខាភិបាល ,ក្រុមស្រាវជ្រាវទីតាំង ជនសង្ស័យ និងក្រុមគ្រូពេទ្យ បានតាមដាន ឃ្លាំមើលត្រួតពិនិត្យ ស្រាវជ្រាវ និងកំណត់មុខសញ្ញា ប្រជាពលរដ្ឋដែលមកពីតាមបណ្តាលរាជធានី/ខេត្ត

ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរសង្កាត់ស្ទឹងវែង និងភូមិ បានសហការជាមួយកម្លាំងប៉ុស្តិ៍ និងមន្រ្តីមន្ទីរសុខាភិបាល ,ក្រុមស្រាវជ្រាវទីតាំង ជនសង្ស័យ និងក្រុមគ្រូពេទ្យ បានតាមដាន ឃ្លាំមើលត្រួតពិនិត្យ ស្រាវជ្រាវ និងកំណត់មុខសញ្ញា ប្រជាពលរដ្ឋដែលមកពីតាមបណ្តាលរាជធានី/ខេត្ត ចូលលមកស្នាក់នៅក្នុងមូលដ្ឋានភូមិ,សង្កាត់ស្ទឹងវែង បាន ៖

  • ធ្វើការសិក្សាស្រាវជ្រាវទីតាំងដែលពួកគាត់អញ្ជើញមក
  • បានពិនិត្យសុខភាព (វាស់កំដៅ)
  • អប់រំ ផ្សព្វផ្សាយពីវិធានសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាយដាល នៃជំងឺកូវិដ-១៩ ដល់សហគមន៍
  • អប់រំ ផ្សព្វផ្សាយពី ការផាកវិន័យអន្តការ លើវិធានសុខាភិបាល
  • ការអនុវត្ត ៣ការពារ ៣កុំ នៅផ្ទះរបស់ពួកគាត់ ។
  • សហការ និងផ្តលព័ត៌មានពីស្ថានភាពសុខភាពមកអាជ្ញាធរ … សូមពុកម៉ែបងប្អូនយើងទាំងអស់ ចូលរួមទប់ស្កាត់ការរីករាយដាល នៃជំងឺកូវិដ-១៩ ដល់សហគមន៍យើងទាំងអស់គ្នា!

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង