រដ្ឋបាលស្រុកគិរីសាគរ បានចូលរួមពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៩-២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឌួង សាវឿន សមាជិសមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រី អ៊ុន មករា អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំភ្ញីមាស មេប៉ុស្តិ៍រដ្ឋបាលឃុំភ្ញីមាស មេភូមិ និងអនុភូមិ មន្រ្តីសាលាស្រុក លោកគ្រូអ្នកគ្រូ អណាព្យាបាលសិស្ស និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាពាមកាយ។