មន្ទីរបរិស្ថានខេត្តកោះកុង÷ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Zoom ដែលសម្របសម្រួលដោយលោក វ៉េត សុនីម ប្រធានការិយាល័យឧទ្យានជាតិ ស្ដីពី នីតិវិធីនិងវិធីសាស្រ្តក្នុងការរៀបចំកិច្ចប្រជុំយោបល់ថ្នាក់ភូមិ និងឃុំ និងប្រមូលទិន្នន័យសេដ្ឋកិច្ចសង្គម និងធនធានជីវៈចម្រុះ សម្រាប់ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំសំកុស ។