រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលជាមួយមន្ទីរ និងស្ថាប័នពាក់ព័ន្ធសម្រាប់កិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងអាជីវកម្មរ៉ែខ្សាច់ស ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ របស់ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក KNPG INVESTMENT CO.,LTD តាមកម្មវិធីគ្រុបតេលេក្រាម (ONLINE)

លោក អ៊ុក ភ័ក្ត្រា អភិបាលរង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលជាមួយមន្ទីរ និងស្ថាប័នពាក់ព័ន្ធសម្រាប់កិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងអាជីវកម្មរ៉ែខ្សាច់ស ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ របស់ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក KNPG INVESTMENT CO.,LTD តាមកម្មវិធីគ្រុបតេលេក្រាម (ONLINE)។ ក្រោយពីការស្តាប់របាយការណ៍ និងបទបង្ហាញរបស់តំណាងក្រុមហ៊ុនទីប្រឹក្សា ឃើញថាគម្រោងអាជីវកម្មរ៉ែខ្សាច់ស នេះជាគម្រោងអាជីវកម្មចាស់ដែលក្រុមហ៊ុនបានទទួលសិទ្ធបន្តពីក្រុមហ៊ុន SIBELCO (Cambodia) Company Limited ហើយគម្រោងនេះមិនមានផលប៉ះពាល់ច្រើននោះទេ ក្នុងនោះរដ្ឋបាលខេត្តបានស្នើសុំនូវចំណុចមួយចំនួនពីក្រុមហ៊ុន ដូចខាងក្រោម៖
១- សូមឲ្យក្រុមហ៊ុនសិក្សាឲ្យបានច្បាស់លាស់ អំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវដើម្បីកុំឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការកាត់បន្ថយធូលីហុយ និងរំខានដោយសំឡេងពេលដឹកខ្សាច់
២- សូមសិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់ និងរៀបចំបច្ចេកទេសគ្រប់គ្រងសំរាម និងសំណល់រឹង រាវប្រកបដោយប្រសិទ្ធភាព ជៀសវាងការបង្ហូរចូលប្រភពទឹកប្រើប្រាស់របស់ប្រជាជន
៣- សូមដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងមួយនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ដីកម្មសិទ្ធ ឬប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន
៤- សូមជួយលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការជ្រើសរើសកម្មករ រឺបុគ្គលិកពីក្នុងភូមិ ឃុំ ដែលទីតាំងគម្រោងបានអនុវត្ត ការរៀបចំកម្មវិធីសប្បុរសធម៌ ឬជួយអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនានាឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន
៥- សូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំងគម្រោងវិនិយោគ
៦- រាល់ការសាងសង់ និងអនុវត្តគម្រោងអាជីវកម្មរ៉ែខ្សាច់ស របស់ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន។

ថ្ងៃព្រហស្បតិ៍ ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ May 13, 2021

អត្ថបទទាក់ទង