ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលមកក្នុងសហគមន៍អាជ្ញាធរឃុំបានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ធ្វើការសហការជាមួយប៉ុស្ថិ៍សុខភាពឃុំ ចុះធ្វើការពិនិត្យកំដៅជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងបន្តតាមដានការចេញ-ចូលរបស់ប្រជាពលរដ្ឋគ្រប់ភូមិទូទាំងឃុំ។
ប្រភព: សន សេង