/ / /

លោក ជា សូវី អភិបាល និងជាប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាស្រុកកោះកុង អញ្ជើញ​ទទួល​ថវិកាបរិច្ចាគចំនួន ៥.០០០.០០០​រៀល(ប្រាំលានរៀលគត់) ពី​ឯកឧត្ដម សឿន រឿត ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះកុង ខេត្តកោះកុង​

ឯកឧត្ដម សឿន រឿត ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះកុង ខេត្តកោះកុង​ បរិច្ចាគថវិកាចំនួន ៥.០០០.០០០​រៀលគត់ (ប្រាំលានរៀលគត់)​ ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

លោក ទេព វិស្កុល ប្រធានកិត្តិយសអនុសាខា និងលោក ជា សូវី ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាស្រុកកោះកុង ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្ដម សឿន រឿត ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះកុង ខេត្តកោះកុង​ ដែលបានបរិច្ចាគថវិកាចំនួន ៥.០០០.០០០​រៀលគត់ (ប្រាំលានរៀលគត់)​ ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុងខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង​ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង​ អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១/លោកស្រី អ៊ិន សុភី លេខទូរសព្ទ 016 31 82 86
២/លោក អ៊ឹង បឺត លេខទូរសព្ទ 015 92 91 91

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។