ថ្ងៃពុធ ១កើត ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក ដឹកនាំក្រុមការងារចុះបង្គោលព្រំដី និងវាស់វែងចុះបញ្ជីដីរដ្ឋស្ថិតក្នុងតំបន់ដីគម្របព្រៃឈើឆ្នាំ២០០២ នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លទ្ធផលសម្រេចបោះបង្គោលបានចំនួន ៣បង្គោល ។