ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយជាមួយ លោក យូសុះ មូស្លីមីន មកចែកជូនប្រជាពលរដ្ធភូមិ៤ សង្កាត់ដងទង់ ចំនួន៩០គ្រួសារ និងប្រជាការពារភូមិ១០គ្រួសារ សរុប១០០គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម វណ្ណ សាលី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកោះកុង។ អំណោយទាំងនោះរួមមានជា គ្រឿងឧបភោគ បរិភោគ មានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស មី ប្រេងឆា នឹងអំបិល ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#