ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក ចូលរួមជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ភូមិ និងក្រុមការងារសិក្សាគម្រោងបច្ចេកទេសថ្នាក់ខេត្ត ចុះពិនិត្យ និងសិក្សាគម្រោងផ្លូវគ្រួសក្រហមចំនួន១ខ្សែ (គម្រោងរដ្ឋបាលឃុំប៉ាក់ខ្លង ឆ្នាំ២០២១) ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។