រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុន វណ្ណា ប្រធានគណៈកម្មការគ្រប់គ្រងគម្រោងនិងជាមេឃុំ បានដឹកនាំក្រុមការងារ ចុះធ្វើការត្រួតពិនិត្យវាយតម្លៃបញ្ចប់៩០ % គម្រោង សាងសង់ផ្លូវបេតុងមានជើងស្ថិតនៅភូមិ២ ឃុំកោះកាពិ

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការគ្រប់គ្រងគម្រោងឃុំ ដឹកនាំដោយលោក ឃុន វណ្ណា ប្រធានគណៈកម្មការគ្រប់គ្រងគម្រោងនិងជាមេឃុំ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោក ឡាំ ទី ប្រធានការិយាល័យផែនការខេត្ត និងជាមន្ត្រីទទួលបន្ទុកបច្ចេកទេសស្រុកកោះកុង និងមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន សរុបមានចំនួន ០៨នាក់ ចុះធ្វើការត្រួតពិនិត្យវាយតម្លៃបញ្ចប់៩០ % គម្រោងសាងសង់ផ្លូវបេតុងមានជើងស្ថិតនៅភូមិ២ ឃុំកោះកាពិ ដែលប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំផ្នែកអភិវឌ្ឍន៍ប្រចាំឆ្នាំ២០២០ និងបន្តធ្វើការសិក្សាលទ្ធភាពគម្រោងធ្វើផែថ្ម១កន្លែងមានទីតាំងស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ដែលប្រើប្រាស់ថវិកាឃុំផ្នែកអភិវឌ្ឍន៍ឆ្នាំ២០២១ ។

ប្រភព: សន សេង

អត្ថបទទាក់ទង