ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលឃុំពាមក្រសោប សហការនឹងក្រុមការងារនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង រៀបចំកិច្ចប្រជុំស្ដីពីការចងក្រងបណ្ដុំអាជីវកម្មត្រី ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការស្រង់ឈ្មោះ គ្រួសារចិញ្ចឹមត្រីអណ្តែង បានចំនួន២០គ្រួសារ នៅសាលាឃុំពាមក្រសោប ។