រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះត្រួតពិនិត្យ​ និងណែនាំដល់ម្ចាស់ផ្ទះសំណាក់ទាំងអស់ ដែលទទួលភ្ញៀវទេសចរណ៍មកកំសាន្ដនៅ ភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង បានចំនួន ១៩ផ្ទះសំណាក់

លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលោក​ បានចាត់ក្រុមការងារស្រុក បានដឹកនាំសហការ អាជ្ញាធរឃុំ​ កម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំកោះស្តេច ចុះណែនាំដល់ម្ចាស់ផ្ទះសំណាក់អោយគាត់ចូលរួមសហការស្រង់ទិន្នន័យភ្ញៀវទេសចរណ៍ ដែលមកស្នាក់នៅផ្ទះសំណាក់គាត់ អោយភ្ញៀវទេសចរណ៍( scan QR code) ណែនាំដល់ភ្ញៀវទេសចរណ៍​ដែលត្រូវស្នាក់នៅផ្ទះសំណាក់ ចាំបាច់ត្រូវតែពាក់ម៉ាស់​ ជៀសវាងការពិន័យ​ និងចូលរួមដេីម្បីទប់ស្កាត់ការរីរាលដាល​នៃជំងឺ​ កូវីដ-១៩​ ចូលក្នុងសហគមន៍កោះស្តេច​ ដោយត្រូវអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាល​ (​ ៣​ ការពារ​ និង​ ៣​ កុំ​ ) ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។
………………………………………………………..
ថ្ងៃ​សុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១
May 07, 2021

អត្ថបទទាក់ទង