នៅវេលាម៉ោ២.៣០នាទី រសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោក ឈឹម ចិន អភិបាលរងក្រុង តំណាងឱ្យលោកអភិបាលក្រុង បានចូលរួមកិច្ចប្រជុំ ស្តីពីការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានទាំងក្នុងនិងក្រៅបរិវេណផ្សារដងទង់ក្រោមអធិបតីភាពលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង មានការចូលរួមពីមន្ត្រីពាក់ព័ន្ធនិងប្រធានផ្សារដងទង់ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ។




