/ / /

លោក ទឹម ឃុន ប្រធានស្តីទីការិយាល័យស្រុកប្រតិបត្តិស្រុកស្រែអំបិល បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល (បួនរយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១

លោក ទឹម ឃុន ប្រធានស្តីទីការិយាល័យស្រុកប្រតិបត្តិស្រុកស្រែអំបិល បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល (បួនរយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ទឹម ឃុន ប្រធានស្តីទីការិយាល័យស្រុកប្រតិបត្តិស្រុកស្រែអំបិល បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល (បួនរយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១. លោកជំទាវ មិថុនា ភូថង (លេខទូរស័ព្ទ 016 94 7777)
២. ឯកឧត្តម លី សារ៉េត (លេខទូរស័ព្ទ 097 73 76 576)
៣. លោក ទេព វិស្កុល (លេខទូរស័ព្ទ 097 63 50 909) ៤. ឯកឧត្តមវេជ្ជ. ទៅ ម៉ឹង (លេខទូរស័ព្ទ 016 32 52 52) ៥.លោក ឈួន យ៉ាដា (លេខទូរស័ព្ទ 016 32 97 87 )

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    20/06/2026

    លោក​ ខេង​ សំខាន់​ អភិបាលរងស្រុ​ក បានដឹកនាំលោក​ នីដារ៉ា​ នាយករងសាលាស្រុក​ និងលោក​ សាត​ មុនីរិន្ទ​ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក​ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារសាធារណមតិ​ និងការប្រឆាំងព័ត៌មានក្លែងក្លាយ​ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    20/06/2026

    លោក​ ស៊ុយ​ ស៊ុនហេង​ អភិបាលរងស្រុ​កមណ្ឌលសីមា និងលោក​ អ៉ិន​ វិជ្ជា​ អនុប្រធានការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារសាធារណមតិ​ និងការប្រឆាំងព័ត៌មានក្លែងក្លាយ​ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត​

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារព័ត៍មានវិទ្យា ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងការងារសាធារណៈមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត ក្រោមអធិបតីភាពឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ គ۔ស۔ព۔ស

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    20/06/2026

    លោក​ សៀង កក្កដា​ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង និងលោក សាក់ រ៉ាវី នាយករងរដ្ឋបាលក្រុង​​ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារសាធារណមតិ​ និងការប្រឆាំងព័ត៌មានក្លែងក្លាយ​ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត​

  • ហេង គីមឆន/
    20/06/2026

    ការវិវត្តយ៉ាងឆាប់រហ័ស នៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឱ្យមន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាព ក្នុងការឆ្លើយតប

  • រដ្ឋបាលស្រុកថ្មបាំង/
    20/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយសេចក្ដីណែនាំ និងប្រតិទិននៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦