ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរួង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោក អន ផៃវង្ស ជំទប់ទី១ ឃុំត្រពាំងរូង បានដឹកនាំកម្លាំងរួមមាន: មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល អនុភូមិត្រពាំងរូង និងប្រជាការពារ ដោយសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង ចុះពិនិត្យ និងវាស់កំដៅប្រជាពលរដ្ឋ ០១នាក់ មានឈ្មោះ លា ម៉ាណូត ភេទប្រុស អាយុ ៣៥ ឆ្នាំកម្ដៅ ៣៦.៨ អង្សាសេ (មកពី ឃុំបសែត ស្រុក បសែត ខេត្តកំពង់ស្ពឺ )។ ក្រោយពីបានវាស់កម្តៅ ក្រុមការងារសុខភាពឃុំ បានដាក់អោយគាត់ធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន រយៈពេល ១៤ថ្ងៃ និងបានណែនាំអោយគាត់គោរពតាមការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការការពារ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។
ប្រភព: សន សេង