រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីចែកអំណោយរបស់ បណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីអប់រំនិងអភិវឌ្ឍន៍ ជូននដល់ប្រជាការពារសង្កាត់ស្ទឹងវែង

ថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០,៣០នាទីព្រឹក លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង បានចូលរួមចែកអំណោយរបស់ បណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីអប់រំនិងអភិវឌ្ឍន៍ ព្រមទាំងបានសហការជាមួយ សមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកោះកុង ចែកជូនដល់កម្លាំងប្រជាការពារសង្កាត់ស្ទឹងវែង ចំនួន២០នាក់ ។ អំណោយក្នុង១នាក់ៗទទួលបាន ៖ អង្ករ10គក្រ , ទឹកត្រី1ដប , ប្រេងឆា1ដប , ប៊ីចេង1កញ្ចប់ និងស្កសរកន្លះ គក្រ និងម៉ាស់ចំនួន ០៤ប្រអប់ជូនរដ្ឋបាលសង្កាត់ ដែលរៀបចំធ្វើឡើងនៅសាលាសង្កាត់ស្ទឹងវែង ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង