/ / /

សកម្មភាពចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រនៅភូមិកោះស្តេច​

នាព្រឹកថ្ងៃអង្គារ​ ៨រោច​ ខែពិសាខ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹង
ថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០២១​ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈភអិបាលស្រុក​ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក​ បានដឹកនាំក្រុមការងារ សមាជិក​ សសយក​ ស្រុក​ ចំនួន​ ០៣​ រូប​ និងអាជ្ញាធរឃុំ​ ចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋឈ្មោះ​ ហុន​ គុណ​ ភេទស្រី​ អាយុ​ ៦៩​ ឆ្នាំ​ ដែលមានជំងឺប្រចាំកាយ​ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ​ នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ ក្នុងនោះដែរក្រុ​មការងារបាននាំយកថវិកាឧបត្ថម្ភ៖
១.​ ថវិកា​ អនុសាខាកាកក្រហមស្រុក​ ឧបត្ថម្ភចំនួន​ ២០០,​០០០​ រៀល​
២.​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាលស្រុក​ ឧបត្ថម្ភថវិកា​ចំនួន​ ២០០,០០០​ រៀល
៣.​ លោក​ សុខ​ ចេង​ មេឃុំកោះស្តេច​ ឧបត្ថម្ភថវិកាចំនួន​ ១៥០,០០០ រៀល
៣​.​ លោក​ ខាន់​ សុភាន់​ អនុប្រធាន​ សសយក​ ឧបត្ថម្ភថវិកាចំនួន​ ១០០,០០០​ រៀល
៤.​ លោក​ សាង​ ប៊ុនស៊ាន​ សមាជិក​ សសយក​ ឧបត្ថម្ភថវិកាចំនួន​ ៥០,០០០​ រៀល
៥.​ លោក​ ចំរេីន​ សុវិជ្ជា​ សមាជិក​ សសយក​ ឧបត្ថម្ភ​ថវិកាចំនួន​ ៣០,០០០​ រៀល
សរុបថវិកាចំនួន៖​ ៧៣០,០០០​ រៀល

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    19/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី«ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦»។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    19/06/2026

    លោក សូ សុខា នាយករងរដ្ឋបាល ក្រុងខេមរភូមិន្ទ និងលោកស្រី នួន គន្ធា ប្រធានការិយាល័យធនធានមនុស្សក្រុង លោក ពោ ស៊ីណា អនុប្រធានការិយាល័យធនធានមនុស្សក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ និងព័ត៌មានអត្តសញ្ញាណសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិសម្រាប់ការគិតគូររៀបចំផ្តល់ប្រាក់សោធននិវត្តន៍ជូនដល់សមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានជាប់ឆ្នោត និងបំពេញការងារលើសពី ៣អាណត្តិឡើង ជូនដល់មន្ត្រីរាជការពាក់ព័ន្ធ នៃរដ្ឋបាលខេត្តចំនួន៥ រួមមាន៖ ខេត្តកោះកុង បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ឆ្នាំង

  • ហេង គីមឆន/
    19/06/2026

    កិច្ចប្រជុំ ផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិ សម្រាប់ការគិតគូររៀបចំផ្តល់ប្រាក់សោធននិវត្តន៍ ជូនដល់សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដែលបានជាប់ឆ្នោត និងបំពេញការងារចាប់ពី ៣អាណត្តិឡើង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/06/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រធានក្រុមការងារការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (IPC) សមាជិក សមាជិការ ព្រមទាំងមន្ត្រីបង្គោល IPC ចូលរួមជុំតាមប្រព័ន្ធនិម្មិត Zoom ស្តីពី ការណែនាំការប្រើប្រាស់ឧបករណ៍វាយតម្លៃ IPC តាមប្រព័ន្ធអេឡិចត្រូនិច។

  • មន្ទីរកិច្ចការនារី/
    18/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះរាជកុសលចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពីធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ក្រោមអធិបតីភាពលោកជំទាវ ឈី វ៉ា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងឱកាសនេះ ផងដែរ លោកជំទាវប្រធាន បានដឹកនាំ សមាជិក សមាជិកា នៃអង្គពិធី ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    18/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមក្នុងពិធីសូត្រមន្ត ថ្វាយព្រះពរ សម្ដេចហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា