រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំ ចុះសួរសុខទុក្ខ និងវាស់កម្តៅប្រជាពលរដ្ឋនៅឃុំតាតៃក្រោម

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២១ ដោយបានចង្អុលបង្ហាញពីលោក ជា សូវី អភិបាលស្រុក លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានដឹកនាំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ប៉ុស្ត៍សុខភាពឃុំ បានអនុវត្តនូវសកម្មភាពមាន៖ ១ - យកកំដៅប្រជាពលរដ្ឋពីរនាក់ទើបមកពីស្រុកកំពង់សិលា ខេត្តព្រះសីហនុស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ដែលបានមកដល់ឃុំតាតៃក្រោមនៅថ្ងៃទី27ខែមេសា ឆ្នាំ 2021 ។ ២- បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រពីរគ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ25Kg មី1កេះ ទឹកស៊ីអ៊ីវ1យួរ ទឹកត្រី1កេះ ប៊ីចេង1Kg ស្ករស1Kg និងថវិកាចំនួន 60.000រៀល សរុបថវិកា=420.000រៀល ផ្តល់ជូន ១~ ឈ្មោះ ស៊ូ ផុន ភេទ ប្រុស អាយុ 52ឆ្នាំ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ២~ ឈ្មោះ កុយ សារ៉េត ភេទ ស្រី អាយុ 49 ឆ្នាំ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ។

ប្រភព: សន សេង

អត្ថបទទាក់ទង