លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យបូទុមសាគរ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ព្រះចៅអធិការវត្តចន្ទមន្នីរាមហៅវត្តអណ្តូងទឹក ប្រធានអនុប្រធានការិយាល័យចំណុះជុំវិញស្រុក លោកមេបញ្ជាការកងកំលាំងទាំងបី លោកមេឃុំអណ្តូងទឹក មន្ត្រីសាលាស្រុក នឹងប្អូនៗសិស្សានុសិស្ស និងយុវជនសសយក។