ថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកស្រី នាង គុន មេឃុំពាមក្រសោប បានដឹកនាំក្រុមប្រឹក្សាឃុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះសួរសុខទុក្ខ និងវាស់កម្ដៅគ្រួសារលោកស្រី សុខ យឺត មានសមាជិកគ្រួសារ៤នាក់ ដែលបានធ្វើចត្តាឡីស័កអស់រយៈពេល១៤ ថ្ងៃកន្លងទៅ ហើយការយកសំណាកទៅធ្វើតេស្ដទទួលបានលទ្ធផលគឺអវិជ្ជមានទាំងអស់ ។