រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះពិនិត្យ​ប្រជាពលរដ្ឋ និងប្រេីប្រាស់កម្មវិធី​ QR Code នៅភូមិកោះស្តេច

ថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១
លោក សុខ ចេង មេឃុំកោះស្ដេច បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ចុះត្រួតពិនិត្យបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន (MetFone) ចំនួន០៥នាក់ដែលចុះមកធ្វើការតបណ្ដាញអង់តែនសេវាទូរស័ព្ទនៅលើកោះស្ដេច។ លោកមេឃុំបានណែនាំឱ្យពួកគាត់ពាក់ម៉ាស បាញ់អាកុល និងស្កេនQR Code អំពីស្ថានភាពរបស់ពួកគាត់។ ជាលទ្ធផលពីការស្កេនQR Code គឺឃើញថាពួកគាត់មានស្ថានភាពធម្មតា (ពណ៌បៃតង)។ លោកមេឃុំ ក៏បានធ្វើការផ្សព្វផ្សាយដល់ពួកគាត់ ត្រូវតែអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងអនុវត្តវិធានការ ៣ការពារ ៣កុំ ផងដែរ។
ប្រភព៖​ រដ្ឋបាលឃុំកោះស្តេច
ថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១

អត្ថបទទាក់ទង