រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យខេត្តកោះកុង បានអនុញ្ញាតិអោយអ្នកជំងឺកូវីដ-១៩ ចំនួន០១ នាក់ទៀត (ជនជាតិចិន) ចាកចេញពីមន្ទីរពេទ្យ ក្រោយពីគាត់បានទទួលការថែទាំ ព្យាបាលពីក្រុមគ្រូពេទ្យព្យាបាលជំងឺកូវី១៩ នៃមន្ទីរពេទ្យខេត្តកោះកុងយ៉ាងយកចិត្តទុកដាក់ និងបានជាសះស្បើយ

មន្ទីរពេទ្យខេត្តកោះកុង បានអនុញ្ញាតិអោយអ្នកជំងឺកូវីដ-១៩ ចំនួន០១ នាក់ទៀត (ជនជាតិចិន) ចាកចេញពីមន្ទីរពេទ្យ ក្រោយពីគាត់បានទទួលការថែទាំ ព្យាបាលពីក្រុមគ្រូពេទ្យព្យាបាលជំងឺកូវី១៩ នៃមន្ទីរពេទ្យខេត្តកោះកុងយ៉ាងយកចិត្តទុកដាក់ និងបានជាសះស្បើយ។

មុននឹងឱ្យចាកចេញពីមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យយើង បានពន្យល់ ផ្តាំផ្ញើរគាត់ ទោះបីជាបានជាសះស្បើយក៏ដោយ ក៏មិនត្រូវធ្វេសប្រហែសឡើយ ព្រោះនៅតែអាចឆ្លងឡើងវិញបានដែរ ( reinfection ) ហេតុដូច្នេះគាត់ត្រូវតែបន្តធ្វើចត្តាឡីស័ក នៅលំនៅឋានរបស់ខ្លួនបន្ត១៤ថ្ងៃទៀត ដោយរក្សាអនាម័យដៃ ពាក់ម៉ាស់ និងរក្សាគម្លាតពីគេ ជាពិសេសអនុវត្តតាមវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប់ជានិច្ច គឺ ៖ ៣​ការពារ​ និង ៣កុំ ។

អត្ថបទទាក់ទង