រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះធ្វេីចត្តាឡីស័កនៅតាមផ្ទះ​ នៅឃុំកោះស្តេច

ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
លោក សុខ ចេង មេឃុំកោះស្ដេច បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងមានការសហការណ៍ពីកម្លាំងកងទ័ពជើងទឹកប្រចាំនៅកោះស្ដេច ចុះត្រួតពិនិត្យអ្នកបើកបរអូប័រម្នាក់ រួចហើយលោកមេឃុំ បានដាក់គ្រួសារពួកគាត់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃសិន។ លោកមេឃុំ ក៏បានធ្វើការណែនាំដល់ពួកគាត់ ត្រូវតែអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងអនុវត្តវិធានការ ៣ការពារ ៣កុំ ផងដែរ។
ប្រភព៖​ រដ្ឋបាលឃុំកោះស្តេច

អត្ថបទទាក់ទង