រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់តាមផ្លូវ និងជុំវិញផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសណ្តាប់ធ្នាប់តាមផ្លូវ និងជុំវិញផ្សារដងទង់។ ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈតាមផ្លូវ និងជុំវិញផ្សារដងទង់ ក្រុងខេមរភូមិន្ទ កន្លងមក រដ្ឋបាលក្រុងខេមរភូមិន្ទ និងសង្កាត់ក្នុងក្រុង តែចុះណែនាំ រៀបចំសណ្តាប់ជារឿយៗ ជាលទ្ធផលមានបងប្អូនប្រជាពលរដ្ឋមួយចំនួនចូលរួមសហការ និងមួយចំនួនទៀតមិនទាន់បានចូលរួមសហការនៅឡើយ។ តាមរយៈកិច្ចប្រជុំនេះ រដ្ឋបាលក្រុងខេមរភូមិន្ទនឹងរៀបចំផែនការចុះអនុវត្តកិច្ចការសណ្តាប់តាមផ្លូវសាធារណៈ និងសណ្តាប់ធ្នាប់ជុំវិញផ្សារជាប្រចាំដោយមានការចូលរួមសហការពីកម្លាំងសមត្ថកិច្ចផងដែរ។
រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូន និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការរៀបចំ ថែរក្សាសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ និងជុំវិញផ្សារ ដើម្បីសោភ័ណ្ឌខេត្ត ជៀសវាងគ្រោះថ្នាក់ចៃដន្យកើតមានឡើង និងបង្ហាញពីតម្លៃ ភាពថ្លៃថ្នូររបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា៕

អត្ថបទទាក់ទង