/ / /

កម្លាំងចម្រុះស្រុកថ្មបាំងបានចុះកម្ទេចដំណាំចេកដែលប្រជាពលរដ្ឋខិលខូចបានលួចដាំលើដីបម្រុងរបស់ស្រុកក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធ

ថ្មបាំង÷ ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២១ ដោយមានការចង្អុលបង្ហាញពីលោកអភិបាលស្រុក លោក ឃុត មាន អភិបាលរងស្រុកបានដឹកនាំក្រុមការងារចម្រុះដែលមាន÷លោកនាយកស្ដីទី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានចំនួន 1 រូប លោកអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលចំនួន 1 រូប លោកអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ចំនួន 1 រូប កម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួន 2 រូបកងរាជអាវុធហត្ថស្រុកចំនួន 1 រូប កម្លាំងប៉ុស្តិ៍នគរបាលឃុំឬស្សីជ្រុំចំនួន2រូប និងតំណាងរដ្ឋបាលឃុំឬស្សីជ្រុំ 1រូប បានចុះអនុវត្តវិធានរដ្ឋបាលដោយកាប់កម្ទេចដំណាំចេកប្រហែលចំនួន 1000 គុម្ពដែលឈ្មោះ អូន ឈុន ភេទស្រីជាប្រជាពលរដ្ឋនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំបានលួចដាំក្នុងដីបម្រុងរបស់ស្រុក(ដីឯកជនរបស់រដ្ឋ)គោលបំណងយកដីធ្វើជាកម្មសិទ្ធិដែលទីតាំងដីស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/09/2026

    ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចាប់ផ្តើមដំណើរការផ្តល់ពាក្យសម្រាប់ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ដើម្បីចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ការផ្តល់ពាក្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមទិវាសន្តិភាពអន្តរជាតិ​ ២១​ កញ្ញា​ ២០២៦​ លើកទី២៣​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារក្រុង បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីទប់ស្កាត់អំពើហិង្សា លើស្ត្រី លើកទី៤ ឆ្នាំ២០៥-២០៣០

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សូ សុខា នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការវិនិយោគផ្សារកោះកុងម៉ល ផ្សាររាត្រី និងផ្សារក្តាម

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សុះ សុប ចៅសង្កាត់រងទី២ តំណាងលោកចៅសង្កាត់ បានដឹកនាំមេភូមិ១ មេភូមិ៣ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ និងកម្លាំងប៉ុស្ត៍នគរបាល សហការជាមួយក្រុមការងាររដ្ឋបាលក្រុងខេមរភូមិន្ទ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារដងទង់