ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១លោក ឈឹម ចិន អភិបាលរងក្រុង និងជាប្រធានក្រុមការងារចុះវាស់វែង និងបោះបង្គោល ចុះបញ្ជីដីរដ្ឋរបស់ក្រុង បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង និងមន្ទីរបរិស្ថានខេត្តកោះកុង បានបន្តចុះពិនិត្យវាស់វែង និងបោះបង្គោលចុះបញ្ជីដីរដ្ឋ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។







