/ / / /

រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដល់ ពូមីង បងប្អូនប្រជាពលរដ្ឋ ដើម្បីចៀសវាង បង្ការការពុលផ្សិត និងថែរក្សាសុខភាព អាយុជីវិតបន្តទៀត សូមពូមីង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលតែងតែប្រកបមុខរបររកផ្សិត និងអ្នករកផ្សិតហូប ក្នុងក្រុមគ្រួសារ មេត្តាពិនិត្យឱ្យបានច្បាស់លាស់អំពីប្រភេទផ្សិត ដែលបរិភោគបាន ឬបរិភោគមិនបាន ចៀសវាងមានការភ័ន្តច្រឡំ

រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដល់ ពូមីង បងប្អូនប្រជាពលរដ្ឋ ជ្រាបថា កន្លងមកមានភ្លៀងធ្លាក់នៅទូទាំងខេត្ត ហើយតំបន់ខ្លះក៏មានភ្លៀងធ្លាក់ជោគជាំ ដែលធ្វើឱ្យរុក្ខជាតិនានាដុះលូតលាស់តាមបែបធម្មជាតិ។

ស្របពេលគ្នានេះដែរ ក៏មានផ្សិតជាច្រើនប្រភេទ រួមទាំងផ្សិត ដែលមនុស្សអាចបរិភោគបាន និងផ្សិតពុលផងដែរបានដុះ ព្រោងព្រាតជាច្រើននៅតាមតំបន់ព្រៃ តំបន់ចម្ការ ។ល។ ដែលជាហេតុធ្វើឱ្យពូមីង បងប្អូនប្រជាពលរដ្ឋមួយចំនួន បានដើររកផ្សិតសម្រាប់លក់ និងបរិភោគដូចរាល់ដង។ ក៏ប៉ុន្តែក៏មានពូមីង បងប្អូនប្រជាពលរដ្ឋ ដែលមិនបានស្គាល់ច្បាស់លាស់អំពីប្រភេទផ្សិតហូបបាន និងផ្សិតពុល។

ក្នុងរយះពេលថ្មីៗនេះ នៅក្នុងភូមិសាស្ត្រស្រុកមួយចំនួនក្នុងខេត្តកោះកុង ក៏មានបងប្អូនមួយចំនួន បានដើររកដកផ្សិតយកមកបរិភោគ ហើយក៏បានពុល រហូតសន្លប់ និងស្លាប់បាត់បង់ជីវិតថែមទៀតផង។

ដើម្បីចៀសវាង បង្ការការពុលផ្សិត និងថែរក្សាសុខភាព អាយុជីវិតបន្តទៀត សូមពូមីង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលតែងតែប្រកបមុខរបររកផ្សិត និងអ្នករកផ្សិតហូប ក្នុងក្រុមគ្រួសារ មេត្តាពិនិត្យឱ្យបានច្បាស់លាស់អំពីប្រភេទផ្សិត ដែលបរិភោគបាន ឬបរិភោគមិនបាន ចៀសវាងមានការភ័ន្តច្រឡំដូចករណីថ្មីៗនេះ៕

រដ្ឋបាលខេត្ត សង្ឃឹម និងជឿជាក់ថា ចាប់ពីពេលនេះតទៅ ពូមីង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងជាពិសេសអ្នកប្រកបរបរដកផ្សិតលក់ នឹងយល់កាន់ច្បាស់អំពីករណីនេះជាក់ជាមិនខាន ក្នុងការការពារសុខភាព និងអាយុជីវិតរបស់ខ្លួន និងអ្នកដទៃ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/03/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសំណុំឯកសារព័ត៌មានសង្គម និងសេវាកម្មផ្តល់ថ្នាំ បង្ការដល់កុមារអាយុក្រោម២ឆ្នាំ នៅក្នុងមូលដ្ឋានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ស្មាច់មានជ័យ

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិទាំងបី ភូមិតានី ភូមិភ្ញីមាស និងភូមិកៀនក្រឡាញ់ នៃឃុំភ្ញីមាស ដែលបានសាងសង់តូបឬលំនៅដ្ឋាន ជាប់ថ្នល់ជាតិ វិថីសាយភូថង

  • ហេង គីមឆន/
    24/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ដល់នវកាយរឹទ្ធិ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកថ្មបាំង/
    24/03/2026

    លោកវរសេនីយ៍ទោ ឡាវ ពន្លឺ អធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង បានដឹកនាំ លោកអធិការរងសេនាធិការ អធិការរងអន្តោប្រវេសន៍ អធិការរងកិច្ចការងារប៉ុស្តិ៍ ចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន