/ / /

លោកស្រី អ៊ិន សុភី អភិបាលរង​ស្រុកកោះកុង តំណាងឲ្យសមាគមនារីខេត្តកោះកុង បាន​អញ្ជើញ​ចុះជួបសំណេះសំណាល​គ្រួសារ​សម្រាលកូន ០១គ្រួសារ នៅ​ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ នៅរសៀល​ថ្ងៃអង្គារ ១ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោកស្រី អ៊ិន សុភី អភិបាលរង​នៃគណៈអភិបាល​ស្រុកកោះកុង តំណាងឲ្យសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលមានលោកជំទាវ មិថុនា ភូថង ជាប្រធានសមាគមនារី បានដឹកនាំ​ក្រុមការងារ​សមាគម​នារី ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​មួយឈុតសម្រាប់កូនង៉ែត (Baby kits)  រួមជាមួយ​ថវិកា​ឧបត្ថម្ភ​ជូនស្រ្តី​សម្រាលកូនចំនួន ០១គ្រួសារ ដែលមានឈ្មោះ ស៊ន សិត ជាប្តី​ដែលបានទទួល​មរណភាព​កាលពីថ្ងៃទី២៥ ខែមេសា ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅស្រុកមណ្ឌលសីមា ដោយបន្សល់ទុកនូវប្រពន្ធឈ្មោះ ដួង ចំប៉ា និងកូន ដែលរស់នៅជាមួយ​ឪពុកម្ដាយ​នៅ​ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។