ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃអង្គារ ១រោចខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ឆ្លងចូលមកក្នុងសហគមន៍អាជ្ញាធរឃុំបានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ ធ្វើការសហការណ៍ជាមួយកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំណុចឡាំដាំ កម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកស្នាក់ការឡាំដាំ និងប៉ុស្ថិ៍សុខភាពឃុំ ធ្វើការណែនាំដល់អាជីវករប្រមូលទិញផលនេសាទកុំអោយទទួលទិញផលនេសាទទូកអ្នកនេសាទមកពីខេត្តព្រះសីហនុ រួចបានធ្វើការហាមឃាត់ និងណែនាំដល់ម្ចាស់ទូកនេសាទមួយគ្រឿងមកពីខេត្តព្រះសីហនុដោយមិនអនុញ្ញាតិអោយធ្វើការចតនិងឡើងគោគក្នុងភូមិសាស្ត្រមូលដ្ឋានឃុំឡើយ។
ប្រភព: សន សេង