ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរួង នៅថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០២១ តាមការចង្អុលបង្ហាញរបស់លោកអភិបាលស្រុក លោក ខឹម ភុនសុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូងបានដឹកនាំ.កម្លាំងរួមមាន ប៉ុស្តិ៍នគរបាលរដ្ធបាល មេភូមិដីទំនាប និងសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាព ចុះពិនិត្យ វាស់កំដៅប្រជាពលរដ្ឋ ឈ្មោះ បុត្រ តឿ អាយុ ២៨ឆ្នាំ កម្ដៅ ៣៦.៧ សុខភាពធម្មតា មកពី ឃុំកោះស្តេច ស្រុកគិរីសាគរ (ចំណុចកូនកុក) នៅផ្ទះរបស់ខ្លួន ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង។
ប្រភព: សន សេង