នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨និង ៣០នាទីព្រឹក នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរៀបចំកម្មវិធីសិក្ខាសថ្នាក់ជាតិតាមប្រព័ន្ធអនឡាញ(online) ស្តីអំពីការឆ្លុះបញ្ចាំងប្រចាំឆ្នាំ គម្រោងការគ្រប់គ្រងទិន្នន័យវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ និងការដាក់អោយប្រើប្រាសជាផ្លូវការប្រព័ន្ធគ្រប់គ្រងទិន្នន័យជំនាន់ទី៣ (MIS-III) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានសមាសភាពមន្ទីរចំនួន ២៥រាជធានីខេត្តចូលរួមតាមអនឡាញ។ ដោយមើលឃើញពីភាពចាំបាច់របស់គម្រោងការគ្រប់គ្រង់ទិន្នន័យវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ថ្នាក់ដឹកនាំនៃនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបដំណើរការឡើងវិញនូវ សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ និងការដាក់អោយប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រង់ទិន្នន័យជំនានទី៣(MIS-III) ដើម្បីផ្តល់ភាពងាយស្រួល ជាក់លាក់ និងឆាប់រហ័យក្នុង ប្រមូលទិន្នន័យ គ្រប់គ្រងនិងការវិភាគស្ថានភាព ការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទនៅតាមបណ្តាខេត្តក៏ដូចជាស្ថានភាពការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅទាំងប្រទេស។