រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ញ៉ែម យី ចៅសង្កាត់រងទី១ សង្កាត់ស្មាច់មានជ័យ និងភូមិ បានចុះពិនិត្យមើលការស្តារប្រឡាយរំដោះទឹក ប្រវែង ៣០០ ម៉ែត្រ នៅចំនុចខាងក្រោយវត្តថ្មី ស្ថិតក្នុងចន្លោះភូមិ១ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ថ្ងៃចន្ទ ១៥ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨:៣០ព្រឹក លោក ញ៉ែម យី ចៅសង្កាត់រងទី១ សង្កាត់ស្មាច់មានជ័យ និងភូមិ បានចុះពិនិត្យមើលការស្តារប្រឡាយរំដោះទឹក ប្រវែង ៣០០ ម៉ែត្រ នៅចំនុចខាងក្រោយវត្តថ្មី ស្ថិតក្នុងចន្លោះភូមិ១ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលជាការចូលរួមឧបត្ថម្ភរបស់ លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង និងក្រុមគ្រួសារ ។

ក្នុងនាមរដ្ឋបាលក្រុងខេមរភូមិន្ទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង និងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភថវិកា ក្នុងការស្តារប្រឡាយប្រវែង៣០០ម៉ែត្រនេះ វាជាការចូលរួមចំណែកការងារសង្គមដ៍ធំមួយ សម្រាប់សាធារណជន និងប្រយោជន៍សាធារណៈ ក្នុងការរំដោះប្រព័ន្ធទឹក នាពេលរដូវវស្សាខាងមុន។

រដ្ឋបាលក្រុងខេមរភូមិន្ទ សូមគោរពថ្លែងអំណរគុណ និងជូនពរ សូមអោយ លោកឧត្តមសេនីយ៍ត្រី មីន រស្មី និងក្រុមគ្រួសារ សូមជួបប្រទៈតែសេចក្តីសុខ សុភមង្គល សុខភាពល្អ ជោគជ័យក្រប់ភារកិច្ច និងជាពិសេសសម្រេចអ្វីៗ ដូចបំណងប្រាថ្នា ។ សូមអរគុណ!

អត្ថបទទាក់ទង