រសៀលថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ តក្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ និងកងកម្លាំងប្រដាប់អាវុធ ចុះល្បាតតាមភូមិ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់សន្តិសុខ និងណែនាំប្រជាពលរដ្ឋមិនឲ្យមានការជួបជុំគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយអនុវត្តតាមវិធាន ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីសុវត្តិភាពក្នុងមូលដ្ឋាន ។