ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោក កែវ សុគៀង ជំទប់ទី១ឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារភូមិ ចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តារាជធានី/ខេត្ត ដែលកំពុងតែកើតមានការផ្ទុះជំងឺកូវីដ-១៩ ចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានី/ខេត្ត ខាងលើចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព: សន សេង