រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ ពិធីបើកការដ្ឋានស្ថាបនាផ្លូវលំមួយខ្សែ ប្រវែង ៧៤៤ម៉ែត្រ ទទឹង ១២ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ភូមិបឹងឃុនឆាង

ថ្ងៃអាទិត្យ ១៤ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ៩៖០០នាទី លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក យូ មី សមាជិកក្រុងប្រឹក្សាក្រុងខេមរភូមិន្ទ ព្រមទាំង លោក អភិបាលរងក្រុង, សមាជិកក្រុមប្រឹក្សាក្រុង, នាយក នាយករងរដ្ឋបាលក្រុង, អាជ្ញាធរសង្កាត់ មេភូមិ ព្រមទាំងមន្រ្តីរាជការ ការិយាល័យជំនាញ សាលាក្រុង អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលំគ្រួសក្រហម ០១ខ្សែ ប្រវែង ៧៤៤ម៉ែត្រ ទទឹង ១២ម៉ែត្រ ដែលជាអំណោយ របស់ ឯកឧត្តម ជា វណ្ណា ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលស្ថិត (ជិតផ្លូវកែងចូលទទួលគគីរ) ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

អត្ថបទទាក់ទង