ថ្ងៃសៅរ៍ ១៣ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ តាមការណែនាំនិងចង្អុលបង្ហាញរបស់លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ លោក សៀង កក្កដាអភិបាលរងក្រុង និងជាប្រធានវេនប្រចាំបញ្ជាប្រចាំថ្ងៃ បានដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានចុះល្បាត និងផ្សព្វផ្សាយ អប់រំណែនាំ ស្តីការការទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ១៩ តាមអនុសាសន៍ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងបញ្ឈប់រាល់ការប្រមូលផ្តុំ ជួបជុំគ្នា ផឹកស៊ី រាំរែក លែងល្បែងស៊ីសង និងអនុវត្តវិធានការសុខាភិបាល ក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ ។








