រសៀលថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលឃុំប៉ាក់ខ្លង សហការជាមួយកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ កងរាជអាវុធហត្ថ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះល្បាតតាមគោលដៅរៀងខ្លួន និងបានណែនាំដល់ប្រជាពលរដ្ឋមិនអោយមានការជួបជុំគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ និងដើម្បីរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពក្នុងមូលដ្ឋាន ។