រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺកូវិដ-១៩ លើកទី២

សាខា កក្រក ខេត្តកោះកុង ៖ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ ក្រុមប្រតិបត្តិសាខា ដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបចំនួន ៨នាក់ ស្រី ៦នាក់ ចូលរួមសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងយុវជន ស ស យ ក ដើម្បីជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺកូវិដ-១៩ លើកទី២ ជូនមន្ត្រីរាជការ និងបុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងបរិវេណសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកោះកុង ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។

អត្ថបទទាក់ទង