យប់ថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលឃុំប៉ាក់ខ្លង សហការជាមួយកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ កងរាជអាវុធហត្ថ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះល្បាតតាមគោលដៅរៀងខ្លួន និងណែនាំដល់ប្រជាពលរដ្ឋមិនឲ្យជួបជុំគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋាន ។