រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបោះបង្គោលព្រំ និងវាស់វែងចុះបញ្ជីដីរដ្ឋនៅស្រុកមណ្ឌលសីមា

ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបោះបង្គោលព្រំ និងវាស់វែងចុះបញ្ជីដីរដ្ឋនៅស្រុកមណ្ឌលសីមានៃខេត្តកោះកុង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរសំណាក់÷
-លោកប្រធាមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ត្រីជំនាញ
-លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងមន្រ្តីជំនាញ
-លោកអភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលសាលាស្រុក
-លោកមេបញ្ជាការផ្នែកសឹករងស្រុក អធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលស្រុក អាជ្ញាធរឃុំគ្រប់ឃុំ ។
ប្រជុំនៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង