លោក សុខ សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងលោក ហុង ប្រុស នាយករដ្ឋបាល តំណាងអភិបាលស្រុក បានចូលរួមជាគណៈអធិបតីភាព និងប្រកាសបើកដំណើរការគម្រោង "កសាងកម្មវិធីជំនាញភាពធន់តាមបែបមូលដ្ឋាន នៅសាលារៀនក្នុងប្រទេស" នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង សមាសភាពចូលរួមសរុប ៤៦ នាក់ ស្រី ១៦ នាក់។