រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រៀមទប់ស្កាត់​ និងការពារជំងឺកូវីដ-១៩​ ចូលក្នុងសហគមន៍​ នៅឃុំភ្ញីមាស

ថ្ងៃអង្គារ ៩ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២១
តាមការណែនាំពីលោក ចេង មុនីរិទ្ទ អភិបាលនៃគណះអភិបាលស្រុក និងជាប្រធានគណះបញ្ជារការឯកភាព រដ្ធបាលស្រុកគិរីសាគរ លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំ ក្រុមកាងាររបស់ឃុំ ប្រជុំវិសាមញជាបន្ទាន់ស្ដីពី៖
១/.ការផ្សព្វផ្សាយ ក្នុងការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ធាន នឹង ឲ្យកម្លាំងរបស់រដ្ធបាលឃុំ គ្រប់ជាន់ថ្នាក់ តាមដានគ្រប់សកម្មភាពចំពោះប្រជាពលរដ្ធដែលមកពីក្រុមហ៊ុនយូញៀន និងប្រជាពលរដ្ធមកពីបណ្ដាខេត្តផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីយើងមានវិធានការទប់ស្កាត់ជាបន្ទាន់ក្នុងករណីពួកគាត់បានចូលមកក្នុងមូលដ្ធានហើយ ត្រូវយកពួកគាត់ដាក់ចត្តាឡីស័កនៅតាមផ្ទះ ដើម្បីការពារនៅជម្ងឺ កូវីដ១៩កុំឲ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍
២/.រៀបចំកម្លាំង និង ដាក់ប៉ុស្ដិត្រួតពិនិត្យ នៅចំណុចផ្លូវមកពីក្រុមហ៊ុនយូញៀន ឆ្លងកាត់ចូលមកក្នុងមូលដ្ធានឃុំ
៣/.សេចក្ដីផ្សេងៗ
ប្រភព៖​ រដ្ឋបាលឃុំភ្ញីមាស

អត្ថបទទាក់ទង