រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះត្រួតពិនិត្យ​ និងផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវីដ-១៩​ នៅតាមកំពង់ផែប្រមូលទិញផលនេសាទ​ ភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

ថ្ងៃ​ចន្ទ​ ៨កេីត ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តាមការចាត់តាំងរបស់​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលោក​ ទួន​ ឪទី​ អភិបាលរងស្រុក​ និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក​ បានដឹកនាំកងកម្លាំង​ប្រដាប់អាវុធ​ អាជ្ញាធរឃុំ​ ប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំកោះស្តេច និងប្រជាការពារ​ ចុះត្រួតពិនិត្យ​ និងផ្សព្វផ្សាយណែនាំដល់ម្ចាស់កំពង់ផែប្រមូលទិញផលនេសាទ​នីមួយៗ ហាមមិនឱ្យទូកនេសាទមកពីខេត្តផ្សេងៗ​ ឬតំបន់ដទៃទៀត​ ចូលចត​តាមកំពង់​ ដេីម្បីទប់ស្កាត់​ ពីការចម្លងជំងឺកូវីដ-១៩​ អនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច​ អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ( ៣​ ការពារ​ ៣​ កុំ​ ) នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។

អត្ថបទទាក់ទង