រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះផ្សព្វផ្សាយ​ សេចក្តីជូនដំណឹង​ លេខ​ ១១១/២១​ ស.ជ.ណ​ របស់រដ្ឋបាលខេត្ត​កោះកុង របស់រដ្ឋបាលឃុំភ្ញីមាស

សកម្មភាពចុះផ្សព្វផ្សាយ​ សេចក្តីជូនដំណឹង​ លេខ​ ១១១/២១​ ស.ជ.ណ​ របស់រដ្ឋបាលខេត្ត​កោះកុង

ថ្ងៃ ចន្ទ ៨ កើត ខែ ពិសាខ ឆ្នាំ ឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែមេសាឆ្នាំ២០២១
លោក ឡុញ សុផល មេឃុំភ្ញីមាសបានដឹកនាំក្រុមការងាររបស់រដ្ធបាលឃុំ ចាក់មេក្រូ ផ្សព្វផ្សាយនៅវិធានការណ៍(៣ ការពារ និង ៣កុំ)នៅចំណុចផ្លូវកែងបាត់កាត និង បានបិតសារាចរណ៍ណែនាំ នៅតាមផ្ទះអជីវករលក់ដូរ បានចំនួន ២៣ ខ្នងផ្ទះផ្សព្វផ្សាយសារាចរណ៍ លេខ១១១ ស.ជ.ណ.របស់រដ្ធបាលខេត្តកោះកុង ស្ដីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភោជនីយដ្ធាន អាហារដ្ធាន និងអាជីវកម្មផ្នែក អាហារភេសជ្ជៈគ្រប់ប្រភេទ ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ និងបានណែនាំដល់ម្ចាស់ផ្ទះបន្ថែមថា ត្រូវផ្អាកកាលក់គ្រឿងស្រវឹងបណ្ដោះអសន្នសិនរងចាំមានផែនការថ្មី ហើយបងប្អូនត្រូវអនុវត្តន៍ឲ្យបានឃ្ជាប់ខ្ជួននៅវិធានការ( បី ការពារ បី កុំ ) កំុជួបជុំគ្នា កុំចាប់ដៃគ្នា កំុកៀកស្មារគ្នាកុំអោបគ្នា ពេលអង្គុយត្រូវមានគម្លាតពីគ្នា១.ម.កន្លះឡើងទៅ ពាក់ម៉ាស់ជាប្រចាំ លាងសម្អាតដៃនិងសាប៊ូនិងអាល់កុលជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៅជម្ងឺកូវីដ ១៩ កុំឲ្យមានចូលនៅក្នុងសហគមន៍របស់យើង
ប្រភព៖​ រដ្ឋបាលឃុំភ្ញីមាស

អត្ថបទទាក់ទង