រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុក ចុះល្បាតត្រួតពិនិត្យគោលដៅចេញ-ចូលឃុំ និងណែនាំអោយប្រជាពលរដ្ឋអោយចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ( ៣កុំ ៣ការពារ )

ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុក ចុះល្បាតត្រួតពិនិត្យគោលដៅចេញ-ចូលឃុំ និងណែនាំអោយប្រជាពលរដ្ឋអោយចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ( ៣កុំ ៣ការពារ ) វិធានការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ចុះល្បាតនៅភូមិ១ ភូមិ២ ភូមិ៣, ភូមិនាងកុក, ភូមិចាំយាម ឃុំប៉ាក់ខ្លង និងគោលដៅត្រួតពិនិត្យចូលឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង