ថ្ងៃសៅរ៍ ៦ កើត ខែពិសាខ ឆ្នាំឆ្លូវទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩:២០នាទីព្រឹក លោក ហួត ហេង ចៅសង្កាត់រងទី១ បានសហការជាមួយមេប៉ុស្តិ៍ និងមេភូមិស្ទឹងវែង ព្រមទាំងប្រជាការពារចុះចាក់មេក្រូផ្សព្វផ្សាយស្តីពីការ ការពាររីករាលដាលជំងឺកូវិដ19 និងចែកសេចក្តីជូនដំណឹងលេខ១១១/២១សជណ របស់រដ្ឋបាលខេត្ត នៅចំណុចតាមផ្លូវវិហារឥស្លាមស្ទឹងវែង និងចំណុចខេងខូង ភូមិស្ទឹងវែង ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#