ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ក្រុមការងាររបស់រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បាន ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១១១\២១ សណន ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មផ្នែកម្អូបអាហារ ភេសជ្ជៈគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងទី១៥_២៨ ខែមេសា ឆ្នាំ២០២១ នៅទូទាំងក្នុងមូលដ្ឋានសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#