/ / /

សកម្មភាពចុះត្រួតពិនិត្យ​ និងរៀបចំ​ សន្តិសុខ​ សណ្តាប់ធ្នាប់ ភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

ថ្ងៃ​អាទិត្យ​ ៧កេីត ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១​ តាមការចាត់តាំងរបស់​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលោក​ ទួន​ ឪទី​ អភិបាលរងស្រុក​ និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក​ បានដឹកនាំកងកម្លាំង​ប្រដាប់អាវុធ​ អាជ្ញាធរឃុំ​ ប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំកោះស្តេច និងប្រជាការពារ​ ចុះត្រួតពិនិត្យ​ រៀបចំ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ​នៅតាមភោជនីយ៍ដ្ឋាន​ អាហារដ្ឋាន​ អាជីវកម្មផ្នែកអាហារ​-ភេសជ្ជ:គ្រប់ប្រភេទ និងតាមកំពង់ផែ​ប្រមូលទិញផលនេសាទ​ កុំឱ្យមានការជួបជុំគ្នា​ សេពគ្រឿងស្រវឹង ដោយយោងតាមសេចក្តីជូនដំណឹង​ លេខ​ ១១១/២១​ ស.ជ.ណ​ របស់រដ្ឋបាលខេត្តកោះកុង​ ហេីយលោកអភិបាលរងស្រុក​ បានណែនាំដល់ប្រជាពលរដ្ឋ​ ត្រូវចេះរក្សាអនាម័យ​ ពាក់ម៉ាស់​ លាងសម្អាតដៃ​ និងរក្សាគម្លាតគ្នា​ ចាប់ពី១,៥​ ឡេីងទៅ ដេីម្បីការពារការចម្លងជំងឺកូវីដ-១៩​ នៅក្នុងសហគមន៍របស់យេីង ហេីយត្រូវ​អនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច​ អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ( ៣​ ការពារ​ ៣​ កុំ​ ) នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    09/12/2025

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំការនៅសាលាស្រុកស្រែអំបិល និងចុះល្បាតក្នុងមូលដ្ឋានស្រុកស្រែអំបិល។

  • ហេង គីមឆន/
    08/12/2025

    ទិដ្ឋភាព សួនច្បារ ជាប់របងសាលាបថមសិក្សាទីរួមខេត្ត នឹងត្រូវបានកែលម្អឱ្យកាន់តែមានសោភ័ណភាព និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ថានភាព នៅទីស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម

  • ហេង គីមឆន/
    08/12/2025

    លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំប្រជុំសប្ដាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៥ និងដាក់ផែនការការងារសប្ដាហ៍បន្ត

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសម្តែងការគួរសម ពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងវិស័យផ្សេងៗ ជាមួយក្រុមការងារការិយាល័យកុងស៊ុល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅខេត្តព្រះសីហនុ

  • ហេង គីមឆន/
    08/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីដាក់ប្រកាសឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងផ្សព្វផ្សាយចរាចរអន្តរក្រសួងស្ដីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យ បរិស្ថាន នៃមូលនិធិក្រុង ស្រុក ឃុំ សង្កាត់