ងៃសុក្រ ៦កេីត ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ តាមការចាត់តាំងរបស់ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមភោជនីយ៍ដ្ឋាន អាហារដ្ឋាន អាជីវកម្មផ្នែកអាហារ-ភេសជ្ជ:គ្រប់ប្រភេទ និងតាមកំពង់ផែប្រមូលទិញផលនេសាទ រយ:ពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃ១៥ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ហេីយលោកអភិបាលរងស្រុក បានណែនាំដល់ប្រជាពលរដ្ឋ ហាមមិនឱ្យមានការជួបជុំគ្នា សេពគ្រឿងស្រវឹង ចាក់ធុងបាស់រាំកំសាន្ត ដេីម្បីជៀសវាងការចម្លងជំងឺកូវីដ-១៩ នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ( ៣ ការពារ ៣ កុំ )។