ថ្ងៃព្រហស្បតិ៍ ៤ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១:លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះល្បាត និងផ្សព្វផ្សាយ អប់រំណែនាំ ស្តីការការទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ-១៩ តាមអនុសាសន៍ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងបញ្ឈប់រាល់ការប្រមូលផ្តុំ ជួបជុំគ្នា ផឹកស៊ី រាំរែក លែងល្បែងស៊ីសង និងអនុវត្តវិធានការសុខាភិបាល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#